|
|
|
គ្រូរបស់ក្រូអាតលោក Zlatko Dalic បាននិយាយថា ក្រុមទាំងមូលការការភ្ញាក់ផ្អើលជាខ្លាំង ពេលដឹងថា Ivan Perisic កើតកូវីដ-១៩ ប៉ុន្តែមិនមែនជាបញ្ហាធំទេ ក្រុមរបស់លោកមានគុណភាពអាចយកឈ្នះអេស្ប៉ាញបាន
Perisic តេស្ដវិជ្ជមានកូវីដ-១៩កាលពីថ្ងៃសៅរ៍ តែក្រុមកីឡាកររបស់ក្រូអាតផ្សេងទៀតទទួលបានលទ្ធផលអវិជ្ជមាន។ យ៉ាងណា លោក Zlatko បានបញ្ជាក់ថា កន្លែងលេងរបស់ Perisic មានកីឡាករល្អច្រើនអាចជំនួសបាន ហើយសង្ឃឹមថាគេនឹងអាចមកជួយក្រុមនៅ៧-៨ថ្ងៃខាងមុខ ពេលក្រូអាតឆ្លងទៅវគ្គបន្ត។លោក Zlatko ក៏បានសរសើរអេស្ប៉ាញថាជាក្រុមមានគុណភាពល្អមួយ ប៉ុន្តែ

កីឡាកររបស់លោកមិនខ្លាចញញើតឡើយ។ “ពួកយើងត្រូវការឈ្នះ ការប្រកួតដ៏ល្អមួយ និងសម្រុក។ ប្រសិនបើពួកយើងលេងតែការពារ នោះពួកយើងនឹងមិនឈានដល់គោលដៅឡើយ”។ សម្ដី លោក Zlatko។ជំនួបរវាងក្រូអាតនិងអេស្ប៉ាញនឹងត្រូវលេងនៅម៉ោង១១:០០នាទីយប់នេះ ក្នុងកីឡដ្ឋាន Parken ប្រទេសដាណឺម៉ាកសម្រាប់វគ្គ១៦ក្រុមចុងក្រោយ៕
Premier League Chelsea VS Arsenal Match ...
Lionel Messi បំបែកកំណត់ត្រាពិភពលោកសម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។...
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំបើកការចរចាបន្តកិច្ចសន្យាជាមួយ Declan Rice ខណៈដែលនាយកកីឡា Andrea Berta កំពុងបន្តដំណើរការរួចហើយ។...
យោងតាម Diario Sport ក្រុម Barcelona មិនបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich នៅរដូវក្តៅក្រោយនោះទេ។...