|
|
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បានធ្វើការចេញមុខឆ្លើយតបនឹងអ្នកដែលមើលស្រាលសមត្ថភាពខ្សែប្រយុទ្ធ Lionel Messi ។
Neymar បាននិយាយថា៖ ខ្ញុំគិតថាមនុស្សមួយចំនួននិយាយមើលស្រាលច្រើនពេកហើយនឹងរឿងនេះ។ ពួកគេមិនទាំងដឹងថាមានអ្វីកើតឡើងផងហ្នឹងជារៀងរាល់ថ្ងៃនេះ ទាំងរឿងផ្ទៃក្នុងអីហ្នឹងទាក់ទងគេ។ Leo គឺនៅតែជា Leo ដដែល។ គេមិនដែលប្រែប្រួលម្ដងណាទេ គ្រាន់តែបន្តធ្វើអីកាន់ប្លែក និយាយទៅគេព្យាយាមសម្របនឹងយើង ។
គួរបញ្ជាក់ផងដែរថាក្រុម Paris Saint Germain ទើបតែយកឈ្នះក្រុម Nantes ដោយលទ្ធផល៤-០ និងបានលើកពានរង្វាន់បើករដូវកាល Trophee des Champions៕
ប្រភព ៖ Sky Sport
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...