|
|
|
ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍តារាឆ្នើមរបស់ក្លឹបមួយនៅលីគកំពូល Serie A ។ ជាក់ស្តែង កីឡាករដែលក្លិប Man Utd ចង់នាំយកមកនោះ គឺខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លឹប Lazio នៅពេលដែលគេធ្លាប់ជាគោលដៅចម្បងមួយ របស់គ្រូបង្វឹក លោក Jose Mourinho អំឡុងពេលគាត់ នៅដឹកនាំក្រុមបិសាចក្រហម Manchester United ។

គួរបញ្ជាក់ថាក្លឹប Man Utd បានផ្តល់ជូនសំណើមួយដែលមានតម្លៃ ៤២ លានផោន សម្រាប់កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវបានបដិសេធភ្លាមៗ ដោយក្រុម Lazio នៅពេលពួកគេ ទាមទារយ៉ាងហោចណាស់ ៦០ លានផោន សម្រាប់ Savic ៕
ប្រភព៖ Sky Sport
Premier League Chelsea VS Arsenal Match ...
Lionel Messi បំបែកកំណត់ត្រាពិភពលោកសម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។...
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំបើកការចរចាបន្តកិច្ចសន្យាជាមួយ Declan Rice ខណៈដែលនាយកកីឡា Andrea Berta កំពុងបន្តដំណើរការរួចហើយ។...
យោងតាម Diario Sport ក្រុម Barcelona មិនបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich នៅរដូវក្តៅក្រោយនោះទេ។...