|
|
ខ្សែបម្រើ Frenkie de Jong បានបិទទ្វារនិងបដិសេធសំណើររបស់ក្លឹបជាច្រើនដែលក្នុងចំណោមនោះមានក្លឹប Manchester United ដែលចង់បានកីឡាករនេះជាងដោយថា គេពេញចិត្តនឹងនៅលេងនៅក្លឹប Barcelona ហើយ ។
De Jong បាននិយាយ ៖" យើងមានមោទនភាពដែរក្នុងនាមជាកីឡាករ នៅពេលដែលមានក្លឹបជាច្រើនចែចូវចង់បានយើង។ ប៉ុន្តែខ្ញុំនៅតែគិតថា ខ្ញុំកំពុងនៅក្លឹបមួយដ៏ធំបំផុតនៅលើលោកទៅហើយនៅក្នុងពេលនេះ ហើយខ្ញុំពេញពេញចិត្តនឹងនៅទីនេះ អញ្ចឹងគ្មានអីទៀតទេនឹងព័ត៌មានចែចូវចង់បានទាំងនោះ "។ គួរបញ្ជាក់ថា De Jong បានមកលេងឲ្យ Barca តាំងពីឆ្នាំ២០១៩មក ដោយចូលរួមលេងបាន១៤០ប្រកួត និងស៊ុតចូល១៣គ្រាប់។ កីឡាករនេះនៅមានកុងត្រាជាមួយ Barca ដល់ឆ្នាំ២០២៦៕
ប្រភព ៖ BBC Sport
Atletico Madrid បានបង្ហាញកីឡាករថ្មីបំផុតរបស់ពួកគេគឺ Thiago Almada ។...
Fabrizio Romano រាយការណ៍ថាក្លឹប Inter Milan បានដាក់សំណើដេញថ្លៃ 40 លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាបរបស់ Atalanta កីឡាករ Ademola Lookman ។...
កាសែត The Times រាយការណ៍ថាAston Villa បានចាប់អារម្មណ៍លើកីឡាករ Alejandro Garnacho របស់ Manchester United ។...
Real Madrid បានចំណាយ 178 លានអឺរ៉ូលើការផ្ទេរនៅរដូវក្តៅថ្មីក្នុងឆ្នាំ 2025 បើប្រៀបធៀបទៅនឹងការចំណាយត្រឹមតែ 2 លានអឺរ៉ូដោយគូប្រជែងដ៏ជូរចត់របស់ពួកគេគឺ FC Barcelona ។...
យោងតាមលោក Gianluca Di Marzio ក្រុម AC Milan បានធ្វើការសាកសួរអំពីភាពអាចនាំយក Rasmus Højlund មកបាន ។ ក្រុមនៅក្របខណ្ឌ Serie A មួយនេះកំពុងតែស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី ដោយនៅសល់តែខ្សែប្រយុទ្ធឆ្នើមម្នាក់ប៉ុណ្ណោះក្នុងក្រុម។...