|
|
|
ក្លឹប Barcelona កំពុងតាមដានការអភិវឌ្ឍន៍របស់ខ្សែការពារ Givairo Read របស់ Feyenoord នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 នេះបើតាមការអះអាងពី Sport ។
Blaugrana បានតាមដានគាត់ពីរបីដងរួចមកហើយក្នុងរដូវកាល 2024-25 ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទម្រង់លេងរបស់គាត់នៅក្នុងក្របខ័ណ្ឌ Champions League ។
ពួកគេបានកំណត់គោលដៅលើ Read ជាគោលដៅផ្ទេររដូវក្តៅដ៏មានសក្ដានុពលចំពេលមានក្តីសង្ឃឹមរបស់ក្លឹបក្នុងការកែលម្អតំបន់ការពារពេញលេញសម្រាប់រដូវកាលក្រោយ។
ខណៈដែល Barca ក៏មានជម្រើសផ្ទេរផ្សេងទៀតនៅក្នុងបញ្ជីចង់បានរបស់ពួកគេ ការចាប់អារម្មណ៍របស់ពួកគេចំពោះខ្សែការពារស្តាំត្រូវបានពង្រីកជាមួយនឹងកាលេងដ៏រឹងមាំរបស់គាត់។
កីឡាករវ័យ 18 ឆ្នាំរូបនេះបានបង្ហាញខ្លួន 24 ដងសម្រាប់ក្រុមហូឡង់រហូតមកដល់ពេលនេះក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 7 ដង។
គាត់បានបង្កើតទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ AC Milan ក្នុងការប្រកួត Champions League ជុំទី 16 សូម្បីតែធ្វើឱ្យ Rafael Leao ស្ងាត់ស្ងៀម។
Premier League Chelsea VS Arsenal Match ...
Lionel Messi បំបែកកំណត់ត្រាពិភពលោកសម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។...
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំបើកការចរចាបន្តកិច្ចសន្យាជាមួយ Declan Rice ខណៈដែលនាយកកីឡា Andrea Berta កំពុងបន្តដំណើរការរួចហើយ។...
យោងតាម Diario Sport ក្រុម Barcelona មិនបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich នៅរដូវក្តៅក្រោយនោះទេ។...