|
|
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Anfield និង Etihad សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។ ពាន PL ពិតនឹងត្រូវយកទៅដាក់ក្នុងកីឡដ្ឋានរបស់ក្លឹប Manchester City ខណៈពានចម្លងផ្ញើទៅ Liverpool។ ការសម្រេចបញ្ជូនពានពិតទៅកាន់កីឡដ្ឋាន Etihad ក៏ព្រោះតែក្រុមកំពុងនាំមុខកំពូលតារាង City ត្រូវការត្រឹមតែឈ្នះ Aston Villa ដើម្បីធានាបានពានជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ។
ចំពោះពាននិងមេដាយចម្លងនឹងត្រូវដាក់នៅកីឡដ្ឋាន Anfield របស់ក្លឹប Liverpool ដែលកំពុងគម្លាតក្រោម City មួយពិន្ទុ។ ពួកគេត្រូវប៉ះជាមួយ Wolves សម្រាប់ការប្រកួតចុងក្រោយក្នុងលីគ ហើយក៏ត្រូវការឈ្នះដូចគ្នា។ ប្រសិនបើ City ភ្លាត់ចាញ់ឬស្មើជាមួយ Aston វាជាឱកាសសម្រាប់ Liverpool ក្លាយជាម្ចាស់ពានលីគរដូវកាលនេះ។
ប្រភព ៖ BBC Sport
Nottingham Forest បានលក់ខ្សែបម្រើ Danilo ទៅក្លឹបប្រេស៊ីល Botafogo ក្នុងតម្លៃ 19 លានផោន។...
ក្លឹប Real Betis បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Uruguayan វ័យ 18 ឆ្នាំ Gonzalo Petit ពី Nacional ក្លឹបអេស្ប៉ាញបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ពួកគេ។...
យោងតាមកាសែត The Times បានឱ្យដឹងថា Manchester United នៅតែចាប់អារម្មណ៍អ្នកចាំទី Emiliano Martinez របស់ Aston Villa ។...
Newcastle ត្រៀមផ្តល់ 70 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Endrick របស់ Real Madrid។...
អ្នកចាំទីវ័យ 33 ឆ្នាំរូបនេះអាចបន្តអាជីពនៅ Premier League ។...