|
|
ចាន់ វឌ្ឍនាកា កំពុងតែធ្វើការហ្វឹកហាត់ជាមួយយើងយ៉ាងល្អជារៀងរាល់ថ្ងៃ ទោះបីជាគេមានបញ្ហារបួសច្រើនក្នុងអាជីពរបស់គេក៏ដោយ។
ក្នុងនាមជាគ្រូបង្វឹកម្នាក់ខ្ញុំត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់គេក្នុងការប្រកួតនានា។
តាមគំនិតរបស់ខ្ញុំ នៅពេលនេះមិនមែនជាពេលដែលយើងត្រូវសួរថា តើគេអាចជាពីរបួស 100% នោះទេ ប៉ុន្តែគួរតែផោ្តតលើការសម្របខ្លួនរបស់គេក្នុងនាមជាកីឡាករ ព្រោះក្នុងអាជីពរបស់គេនាពេលកន្លងមក គេបានប្រើប្រាស់ការលេងដោយប្រើល្បឿនលឿន និងការបត់បែនច្រើនលើទីលាន។
របួសបានធ្វើឲ្យគេផ្លាស់ប្តូរ ដូច្នេះគេត្រូវតែសម្របខ្លួនទៅនឹងរបៀបលេង ដែលមិនមែនជាអ្វីដែលគេធ្លាប់ធ្វើពីមុន។
ជាសំណាងរបស់គេដែរ ដែលគេមានទេពកោសល្យល្អក្នុងការលេងបាល់ ដូច្នេះខ្ញុំគិតថា ខ្ញុំនិងក្រុមយើងអាចធ្វើការងារមួយទាក់ទងនឹងបច្ចេកទេសនៃការលេង ដើម្បីឲ្យវឌ្ឍនាកាមានឪកាសក្នុងការលេងបន្ថែមទៀត។ យើងត្រូវគ្រប់គ្រងការប្រកួតជាក្រុម ប្រសិនបើយើងចង់ឲ្យគេបង្ហាញភាពអស្ចារ្យរបស់គេនោះ។
ទាំងអស់នេះគឺជាទំនួលខុសត្រូវរបស់ខ្ញុំដើម្បីឲ្យវាកើតឡើង។
🔥ការប្រកួត BUNDESLIGA 🔥 DORTMUND VS BAYER LEVERKUSEN ...
🔥ការប្រកួត SERIE A 🔥 LAZIO VS COMO 1907 ...
🔥ការប្រកួត LIGUE 1 🔥 AUXERRE VS LILLE ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS CELTA VIGO ...
🔥ការប្រកួត FA CUP 🔥 ASTON VILLA VS WEST HAM ...