|
|
|
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងអាចនិងត្រឡប់មកទឹកដី Old Trafford នារដូវក្តៅខាងមុខ ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធបិសាចក្រហម Manchester United រូបនេះបានផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញកាលពីខែមករាកន្លងទៅក្នុងលក្ខខណ្ឌខ្ចីជើង ។ បន្ទាប់ពីបង្ហាញខ្លួនបាន ៨ប្រកួត និងស៊ុតបញ្ចូលទី ១គ្រាប់មកក្លឹប Sevilla ហាក់មិនសប្បាយចិត្តទម្រង់លេងរបស់គេឡើយ ។

បើតាមសេចក្ដីរាយការណ៍ជាច្រើន បានឲ្យដឹងថា Sevilla នឹងមិនចុះកុងត្រាជាអចិន្ដ្រៃយ៍ជាមួយ Martial ឡើយដោយរូបគេនឹងត្រលប់មកចូលរួមជាមួយ Manchester United វិញនារដូវកាលក្រោយ ៕
ប្រភព ៖ Fabrizio Romano
Premier League Chelsea VS Arsenal Match ...
Lionel Messi បំបែកកំណត់ត្រាពិភពលោកសម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។...
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំបើកការចរចាបន្តកិច្ចសន្យាជាមួយ Declan Rice ខណៈដែលនាយកកីឡា Andrea Berta កំពុងបន្តដំណើរការរួចហើយ។...
យោងតាម Diario Sport ក្រុម Barcelona មិនបោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich នៅរដូវក្តៅក្រោយនោះទេ។...