|
|
លោក Steven Gerrad បានលើកសសើរកូនក្រុមម្នាក់មិនដាច់ពីមាត់ បន្ទាប់ពីគេបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់ ។ តាមពិតទៅកីឡាករដែល Steven Gerrad សសើរនោះគឺខ្សែបម្រើប្រយុទ្ធចំណូលថ្មី Philipe Coutinho ដែលខ្ចីជើងពីក្លឹបអ្នកមានបុណ្យ FC Barcelona កាលពីខែមករាកន្លងទៅ ។
Gerrad បានកោតសសើរថា ៖ "ខ្ញុំពិតជាចង់មើលការលេងរបស់គេណាស់ (Philipe Coutinho) ។ ខ្ញុំពិតជាចូលចិត្តរូបគេខ្លាំងមែនទែន ។ សម្រាប់តម្លៃខ្លួន 40លានអឺរ៉ូ វាពិតជាស្មុគស្មាញណាស់ ។ យើងមានជម្រើសក្នុងការទិញរូបគេ បើសិនជាលុយនោះជាលុយរបស់ខ្ញុំ ។ ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាដឹងចម្លើយហើយ " ៕
ប្រភព : Fabrizio Romano
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...