|
|
ក្លឹបហង្សក្រហម Liverpool បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Leeds United កាលពីយប់មិញនៅទឺកដី Anfield ។ Liverpool បានបំបាក់ក្រុមភ្ញៀវយ៉ាងចាស់ដៃដោយលទ្ធផល ៦-០ ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mo Salah រកបាន ២គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ ខណៈខ្សែការពារពីររូប Joël Matip និង Virgil van Dijk ស៊ុតបញ្ចូលទីបានម្នាក់ ១គ្រាប់ និង ២គ្រាប់ទៀតគឺរកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិសេនេហ្កាល់ Sadio Mane ។
គួរបញ្ជាក់ថាជ័យជំនះកាលពីយប់មិញ ធ្វើអោយហង្សក្រហម Liverpool កាន់តែមានឱកាសខ្ពស់ក្នុងការប្រជែងពាន Premier League ជាមួយមេឃខៀវ Manchester City ។ ពេលនេះហង្សក្រហមមាន ៦០ពិន្ទុ ចាញ់ Mancity តែ ៣ពិន្ទុប៉ុណ្ណោះ ខណៈនៅសល់ជាង ១០ប្រកួតទៀតឯណោះ ៕
ប្រភព : The Sun
CHAMPIONSHIP OXFORD UNITED VS LEEDS UNITED ...
ក្លឹប AS Roma បានបង្ហាញចំណាប់អារម្មណ៍លើគ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នេះបើយោងតាម Defensa Central ។ របាយការណ៍បង្ហាញថាកីឡាករអ៊ីតាលីអាចចាកចេញពី Real បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Barcelona ដែលជំរុញឱ្យ Roma បន្តការចរចា។...
Manchester United បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ក្នុង EPIC fashion យកឈ្នះ Lyon 5-4 ក្នុងជើងទី2 វគ្គ8ក្រុមចុងក្រោយនៅ Old Trafford។...
Fabrizio Romano បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ YouTube របស់គាត់ថាការងាររបស់ Carlo Ancelotti នៅ Real Madrid មិនមានសុវត្ថិភាពទេ។...