|
|
Atletico Madrid បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវបិសាចក្រហម Manchester United កាលពីយប់មិញក្នុងជំនួបវគ្គ ១៦ក្រុមជើងទី១ UEFA Champions League ។ ជាលទ្ធផលក្រុមទាំងពីរបានត្រឹម ១-១ ក្នុងរយះពេល ៩០នាទី ។
ក្រុមម្ចាស់ផ្ទះ Atletico Madrid បានធ្វើការនាំមុខក្រុមភ្ញៀវ Manutd ១គ្រាប់ក្នុងតង់ទី១ ដោយខ្សែប្រយុទ្ធវ័យក្មេង Joao Felix នៅនាទី ៧ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Anthony Elanga ស៊ុតតាមស្មើរនៅនាទី ៨០ បន្ទាប់ពីប្តូរចូលបានត្រឹមតែ ៥នាទីប៉ុណ្ណោះ ។
គួរបញ្ជាក់ថាការប្រកួតជើងទី២ រវាង Atletico Madrid និង Manchester United ត្រូវធ្វើឡើងនៅខែក្រោយនៅឯទឹកដី Old Trafford ៕
ប្រភព : The Sun
យោងតាមកាសែត The Times បានឱ្យដឹងថា Manchester United នៅតែចាប់អារម្មណ៍អ្នកចាំទី Emiliano Martinez របស់ Aston Villa ។...
Newcastle ត្រៀមផ្តល់ 70 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Endrick របស់ Real Madrid។...
អ្នកចាំទីវ័យ 33 ឆ្នាំរូបនេះអាចបន្តអាជីពនៅ Premier League ។...
យោងតាម Sky Sports ក្លឹប Newcastle United មានបញ្ជីជ្រើសរើសកីឡាករចំនួន 3 នាក់ ខណៈដែលពួកគេប្តូរការផ្តោតអារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែការពារស្តាំថ្មី។...
Atletico Madrid បានបង្ហាញកីឡាករថ្មីបំផុតរបស់ពួកគេគឺ Thiago Almada ។...