|
|
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Mauricio Pochettino របស់ក្លឹប PSG កំពុងមានភាពរអាក់រអួលជាមួយនិងក្លឹបដែលលោកកំពុងដឹកនាំបច្ចុប្បន្ន (PSG) ។ បើយោងតាមការលើកឡើងរបស់ GOAL បានបញ្ជាក់ថាទំនាក់ទំនងរបស់អ្នកចាត់ការរូបនេះជាមួយនិង PSG កំពុងឈានដល់ទីបញ្ចប់ ។
ខណៈបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៏អ្នកចាត់ការរូបនេះមកដឹកនាំនៅទឹកដី Old Trafford ។ បន្ទាប់ពីធ្លាក់ពី Coupe de France ក្នុងវគ្គ ១៦ក្រុម PSG ហាក់មិនសប្បាយចិត្តនិងការដឹកនាំរបស់អ្នកចាត់ការអាហ្សង់ទីនរូបនេះ ទោះជាយ៉ាងណាយើងនិងរងចាំមើលការប្រកួតរវាង PSG និង Real Madrid ដែលអាចនិងកំណត់ជោគវាសនារបស់អ្នកចាត់ការរូបនេះ ៕
ប្រភព : Goal
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...